យើងធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ ពេលគេជេរ យើងឲ្យពរគេ ពេលគេបៀតបៀន យើងស៊ូទ្រាំ
២ កូរិនថូស 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានបង្អត់ក្រុមជំនុំឯទៀតៗ ដោយទទួលប្រាក់ឈ្នួលពីគេ ដើម្បីនឹងបម្រើអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល ខ្ញុំបាន “ប្លន់” ក្រុមជំនុំឯទៀតៗ ដោយយកប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីបម្រើអ្នករាល់គ្នា។ Khmer Christian Bible ខ្ញុំបានប្លន់ក្រុមជំនុំផ្សេងៗដោយយកថ្លៃឈ្នួលដើម្បីឧបត្ថម្ភអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានទទួលប្រាក់ពីក្រុមជំនុំ*ឯទៀតៗ ធ្វើឲ្យគេខ្វះខាតខ្លះៗ ដើម្បីបម្រើបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ អាល់គីតាប ខ្ញុំបានទទួលប្រាក់ពីក្រុមជំអះឯទៀតៗធ្វើឲ្យគេខ្វះខាតខ្លះៗ ដើម្បីបម្រើបងប្អូន។ |
យើងធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ ពេលគេជេរ យើងឲ្យពរគេ ពេលគេបៀតបៀន យើងស៊ូទ្រាំ
ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត?
កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានការខ្វះខាត នោះខ្ញុំមិនបានដាក់បន្ទុកលើអ្នកណាម្នាក់ឡើយ ដ្បិតពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានចៀសវាងមិនដាក់បន្ទុកលើអ្នករាល់គ្នាក្នុងការអ្វីឡើយ ហើយនឹងចៀសវាងតទៅមុខទៀត។
ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។