ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «អ្នករាល់គ្នាលះបង់ចោលបទបញ្ជារបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីនឹងកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!
២ កូរិនថូស 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ! Khmer Christian Bible ដ្បិតបើមានអ្នកណាម្នាក់មកប្រកាសអំពីព្រះយេស៊ូមួយទៀតដែលយើងមិនបានប្រកាស ឬឲ្យអ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល ឬឲ្យទទួលដំណឹងល្អផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល នោះអ្នករាល់គ្នាទ្រាំបានយ៉ាងងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឲ្យគេយ៉ាងស្រួលៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន អាល់គីតាប ព្រោះថាពេលមាននរណាម្នាក់ មកប្រកាសអំពីអ៊ីសាណាមួយផ្សេងទៀត ក្រៅពីអ៊ីសាដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីរសអុលឡោះដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនឲ្យគេយ៉ាងស្រួលៗ។ |
ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «អ្នករាល់គ្នាលះបង់ចោលបទបញ្ជារបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីនឹងកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្តីចម្កួតជាមួយខ្ញុំបន្តិច។ ចូរទ្រាំជាមួយខ្ញុំចុះ!
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់
ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ?
កាលខ្ញុំរៀបនឹងទៅស្រុកម៉ាសេដូន ខ្ញុំបានសុំឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរ ដើម្បីឲ្យបានហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេង
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស