ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បម្រើ​ជម្រាប​ទៅ​លោក​សូល​ទៀត​ថា៖ «មើល៍ ខ្ញុំ​មាន​ប្រាក់​មួយ​ភាគ​បួន​សេកែល​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាវ​ឆ្លើយ​ជំរាប​ទៅ​សូល​ម្តង​ទៀត​ថា មើល ខ្ញុំ​មាន​ប្រាក់​២​កាក់​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង

សូមមើលជំពូក

អាល់គីតាប

អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ ដើម្បី​ឲ្យ​គាត់​បង្ហាញ​ផ្លូវ​យើង»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 9:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ សម្រាក​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក»។


ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។


បាវ​នោះ​ឆ្លើយ​ថា៖ «មើល៍ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្ដី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះ សូម​យើង​ទៅ​ឯ​ណោះ​ចុះ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន»។