Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 9:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តែ​លោក​សូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក? ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំប៉័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​សូល​ឆ្លើយ​ថា បើ​សិន​ជា​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​អុលឡោះ តើ​បាន​អ្វី​យក​ទៅ​ឲ្យ​គាត់? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំបុ័ង​ទេ ហើយ​យើង​ក៏​គ្មាន​អំណោយ​អ្វី​សម្រាប់​ឲ្យ​អ្នក​ជំនិត​របស់​អុលឡោះ​ដែរ តើ​យើង​មាន​អ្វី?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 9:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ សម្រាក​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក»។


ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។


នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​បាល-សាលី‌សា គាត់​យក​នំបុ័ង​ម្សៅ​ឱក​ម្ភៃ​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ នោះ​លោក​ប្រាប់​ថា៖ «ចូរ​ចែក​ឲ្យ​បណ្ដា‌ជន​បរិ‌ភោគ​ទៅ»។


បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជម្រាប​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ ក្រៅ​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ»។


ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។ លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។


ដូច្នេះ ស្ដេច​បង្គាប់​ដល់​ហាសែល​ថា៖ «សូម​យក​ជំនូន​ខ្លះ ចេញ​ទៅ​ជួប​អ្នក​សំណព្វ​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា​តាម​រយៈ​លោក​ថា "តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?"»។


ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ដែល​ល្អ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​សែសិប ចេញ​ទៅ​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជម្រាប​ថា៖ «ព្រះបាទ​បេន-ហាដាដ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ?"»


អ្នក​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​យើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច​តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌រាស្ត្រ​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។


សូម​កុំ​យាង​ចេញ​ពី​ទី​នេះ​ឡើយ ចាំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​មក​វិញ ហើយ​នាំ​យក​តង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌អង្គ​សិន»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ចាំ​រហូត​អ្នក​ត្រឡប់​មក​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម