នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
១ សាំយូអែល 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់មានកូនប្រុសម្នាក់ ឈ្មោះសូល ជាយុវជនដែលមានរូបឆោមល្អស្អាត ក្នុងបណ្ដាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកម្ពស់ត្រឹមតែស្មារបស់គាត់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូល ដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ អាល់គីតាប គាត់មានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រអែលគ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។ |
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
នើរ បង្កើតគីស គីសបង្កើតសូល ហើយសូលបង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
លោកឲ្យកុលសម្ព័ន្ធនោះចូលមកតាមអំបូររបស់គេ ហើយចាប់ឆ្នោតចំលើអំបូរម៉ាទ្រី បន្ទាប់មក ចំលើលោកសូល ជាកូនលោកគីស តែកាលគេរកគាត់ នោះរកមិនឃើញទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។
លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម
សម័យនោះ ហ្វូងលារបស់គីស ជាឪពុកលោកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅលោកសូលជាកូនថា៖ «ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ»។