កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
១ សាំយូអែល 31:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេក៏កាត់ព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ស្រុកភីលីស្ទីន ដើម្បីផ្សាយដំណឹងនោះ ដល់អស់ទាំងវិហារនៃពួកព្រះរបស់គេ ហើយដល់ប្រជាជនផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏កាត់កស្ដេច ព្រមទាំងដោះគ្រឿងសស្ត្រាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង អាល់គីតាប ពួកគេក៏កាត់កស្តេច ព្រមទាំងដោះគ្រឿងសាស្ត្រាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។ |
កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ និងកាត់ក្បាលផង កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានតំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីង។
ចំណែកដាវីឌក៏យកក្បាលសាសន៍ភីលីស្ទីននោះទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់របស់វាទាំងប៉ុន្មានយកទៅទុកនៅក្នុងជំរំរបស់ខ្លួន។
ស្តេចសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកនេះ មកកាប់ចាក់ ហើយមើលងាយដល់យើង»។ ប៉ុន្តែ អ្នកកាន់គ្រឿងសស្រ្តាវុធរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ ស្តេចសូលក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
ដល់ថ្ងៃបន្ទាប់ ពេលពួកភីលីស្ទីនបានចូលទៅដោះយករបស់ពីខ្មោចទាំងប៉ុន្មាន គេប្រទះឃើញសពស្តេចសូល និងបុត្រាទាំងបីអង្គនៅលើភ្នំគីលបោ។