ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
១ សាំយូអែល 30:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌ និងពួកប្រាំមួយរយនាក់ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ អាល់គីតាប ទត និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយគាត់ នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។ |
ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
ដាវីឌបាននាំពួកអ្នកដែលនៅជាមួយ ព្រមទាំងគ្រួសាររបស់គេរៀងខ្លួនឡើងទៅដែរ គេបានតាំងទីលំនៅក្នុងតំបន់នៃក្រុងហេប្រុន។
ដូច្នេះ ដាវីឌក៏នាំទាំងពួកប្រាំមួយរយនាក់ ដែលនៅជាមួយលោក ទៅស្រុករបស់ព្រះបាទអ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថ។
ប៉ុន្តែ ដាវីឌ និងបួនរយនាក់ចេះតែខំដេញតាមទៅទៀត ទុកពីររយនាក់ឲ្យនៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន។