ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 30:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌនឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត

សូមមើលជំពូក

អាល់គីតាប

ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។

សូមមើលជំពូក



១ សាំ‌យូ‌អែល 30:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អែសរ៉ា​កំពុង​អធិស្ឋាន ហើយ​លន់‌តួ ដោយ​យំ ហើយ​ផ្តួល​ខ្លួន ក្រាប​ចុះ​នៅ​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ នោះ​មាន​ពួក​អ៊ីស្រា‌អែល​ច្រើនសន្ធឹក ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ​នាំ​គ្នាចេញ​មក​ឯ​លោក ដ្បិត​ប្រជា‌ជន​ក៏​យំ​សោក​ជា​ខ្លាំង​ដែរ។


ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។


កាល​លោក​ម៉ូសេ​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​ប្រជាជន​ក៏​យំ​ទួញ​ជា​ខ្លាំង។


កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។


ប្រជាជន​នាំ​គ្នាធ្វើ​ដំណើរ​មក​ដល់​បេត-អែល ហើយ​អង្គុយ​នៅ​ទី​នោះ​ចំពោះ​ព្រះរហូត​ដល់​ល្ងាច ពួក​គេ​ស្រែក​យំយ៉ាង​ខ្លាំង។


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ ឃើញ​ទី​លំ‌នៅ​បាន​ឆេះ​អស់ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ដែរ។


ពេល​គាត់​ចូល​ទៅ​ដល់ លោកអេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រោះ​ហិប​របស់​ព្រះ កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង​ហើយ គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា។