១ សាំយូអែល 30:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌបានត្រឡប់មកដល់ពួកពីររយនាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ ពេលដាវីឌចូលទៅជិត នោះក៏សួរគេពីសុខទុក្ខ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមលោក ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលលោកដាវីឌ និងអ្នកដែលនៅជាមួយលោកផង។ លោកដាវីឌចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកំឡាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ នឹងពួកអ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្ដីសុខទុក្ខ អាល់គីតាប ទតវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមគាត់ ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលទត និងអ្នកដែលនៅជាមួយគាត់ផង។ ទតចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។ |
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។
លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។
ហើយយកទឹកដោះខះដប់ផែននេះ ទៅជូនដល់មេទ័ពរបស់គេទៅ រួចមើលថាបងៗរបស់ឯងសុខសប្បាយឬយ៉ាងណា ហើយយករបស់អ្វីមួយពីគេមកទុកជាសម្គាល់»។
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។
ប៉ុន្តែ ដាវីឌ និងបួនរយនាក់ចេះតែខំដេញតាមទៅទៀត ទុកពីររយនាក់ឲ្យនៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន។
ឯអ្នកដែលមានចិត្តអាក្រក់ និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយដាវីឌ គេនិយាយថា៖ «យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនោះទេ ឲ្យតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ព្រោះគេមិនបានទៅជាមួយយើងទេ»។