១ សាំយូអែល 30:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 លោកដាវីឌវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមលោក ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលលោកដាវីឌ និងអ្នកដែលនៅជាមួយលោកផង។ លោកដាវីឌចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ដាវីឌបានត្រឡប់មកដល់ពួកពីររយនាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ ពេលដាវីឌចូលទៅជិត នោះក៏សួរគេពីសុខទុក្ខ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកំឡាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ នឹងពួកអ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្ដីសុខទុក្ខ សូមមើលជំពូកអាល់គីតាប21 ទតវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមគាត់ ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលទត និងអ្នកដែលនៅជាមួយគាត់ផង។ ទតចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។ សូមមើលជំពូក |