ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
១ សាំយូអែល 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ចាប់ពួកស្រីៗ និងអស់អ្នកដែលរស់នៅក្នុងក្រុងនោះ ទាំងតូចទាំងធំ នាំទៅជាឈ្លើយ។ គេមិនបានសម្លាប់អ្នកណាម្នាក់ឡើយ គឺគ្រាន់តែនាំយកពួកគេទៅជាមួយ រួចបន្តដំណើរទៅមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំ ដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសំឡាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ អាល់គីតាប ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្ដដំណើរទៅមុខទៀត។ |
ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកក្រុងកាថទេ ព្រោះខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ។
គ្មានបាត់អ្វីឡើយ ទោះតូច ឬធំ កូនប្រុស កូនស្រី ឬរបឹបទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ ដាវីឌបានយកមកវិញទាំងអស់។
ពេលដាវីឌ និងពួកលោកបានមកដល់ ឃើញទីលំនៅបានឆេះអស់ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ដែរ។