១ សាំយូអែល 30:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយនាំវាមកជួបដាវីឌ ពួកគេបានឲ្យនំបុ័ង និងទឹកបរិភោគ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់ នៅឯវាល ហើយនាំមកជូនលោកដាវីឌ។ គេយកនំប៉័ង និងទឹកឲ្យគាត់បរិភោគ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយក៏នាំវាមកឯដាវីឌ រួចឲ្យនំបុ័ងនឹងទឹកបរិភោគ អាល់គីតាប ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់ នៅឯវាល ហើយនាំមកឲ្យទត។ គេយកនំបុ័ង និងទឹកឲ្យគាត់បរិភោគ |
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។
ប៉ុន្តែ ដាវីឌ និងបួនរយនាក់ចេះតែខំដេញតាមទៅទៀត ទុកពីររយនាក់ឲ្យនៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន។
ក៏ឲ្យផ្លែល្វាក្រៀមមួយ និងផ្លែទំពាំងបាយជូរក្រៀមពីរចង្កោមដែរ ពេលបានបរិភោគហើយ ក៏មានកម្លាំងឡើងវិញ ព្រោះមិនបានបរិភោគអាហារ និងទឹកអស់បីថ្ងៃបីយប់មកហើយ។