លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។
១ សាំយូអែល 28:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រីនោះមានកូនគោ១យ៉ាងធាត់ នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់នឹងសំឡាប់គោនោះ ហើយយកម្សៅមក ច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ អាល់គីតាប ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំបុ័ងឥតមេ។ |
លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។
បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។
រួចលើកយកមកថ្វាយស្តេចសូល និងពួកអ្នកបម្រើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចក្រោកឡើងចេញទៅទាំងយប់នោះវិញ។