ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 26:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ដាវីឌ និង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្ដា​ទ័ព​ទាំង​យប់ ឃើញ​ស្ដេច​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ និង​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេក​ព័ទ្ធ​ជុំ​វិញ​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ី‌សាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដាវីឌ នឹង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្តា​ទ័ព​ទាំង​យប់ ឃើញ​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ នឹង​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេកនៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

យប់​នោះ ទត និង​លោក​អប៊ីសាយ​ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ស្តេច​សូល​សម្រាន្ត​នៅ​កណ្តាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន​ដេក​លក់​នៅ​ជុំ‌វិញ​ស្តេច។

សូមមើលជំពូក



១ សាំ‌យូ‌អែល 26:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ទទួល​បង្គាប់​ហើយ ចូរ​ធ្វើដូច្នេះ គឺ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សម្រាប់​ដឹក​ប្រពន្ធ និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ហើយ​បញ្ជិះ​ឪពុក​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ។


ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​ឲ្យ​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់។ ពេល​ដាវីឌ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព នោះ​ជា​ពេល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម


ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ាលេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា៖ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​កន្លែង​ស្តេច​សូល​ក្នុង​ទី​បោះ​ទ័ព​ជា‌មួយ​ខ្ញុំ?» អ័ប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ជា‌មួយ​លោក»។


នោះ​អ័ប៊ី‌សាយ​ជម្រាប​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត»។