Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ី‌សាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ដាវីឌ និង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្ដា​ទ័ព​ទាំង​យប់ ឃើញ​ស្ដេច​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ និង​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេក​ព័ទ្ធ​ជុំ​វិញ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ដាវីឌ នឹង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្តា​ទ័ព​ទាំង​យប់ ឃើញ​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ នឹង​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេកនៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យប់​នោះ ទត និង​លោក​អប៊ីសាយ​ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ស្តេច​សូល​សម្រាន្ត​នៅ​កណ្តាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន​ដេក​លក់​នៅ​ជុំ‌វិញ​ស្តេច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។


យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់​ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។


លោក​អប៊ី‌សាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម