ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។
១ សាំយូអែល 26:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌទូលឆ្លើយថា៖ «នេះជាលំពែងរបស់ទ្រង់ សូមឲ្យនរណាម្នាក់មកយកទៅវិញចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌទូលថា៖ «នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌទូលឆ្លើយថា មើលនែ នេះលំពែងរបស់ទ្រង់ សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ អាល់គីតាប ទតជម្រាបថា៖ «នេះជាលំពែងរបស់ស្តេច! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ! |
ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។
ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។