ស្តេចមានរាជឱង្ការទៅពួកមហាតលិកថា៖ «តើមិនដឹងទេថា នៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ?
១ សាំយូអែល 26:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា៖ «តើឯងមិនមែនជាមនុស្សទេឬ? តើមានអ្នកណាដូចជាឯង ក្នុងចំណោមសាសន៍អ៊ីស្រាអែល? ហេតុអ្វីបានជាឯងមិនបានរក្សាស្ដេច ជាចៅហ្វាយរបស់ឯង? ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយរបស់ឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថមែន ឬមិនមែន! នៅស្រុកអ៊ីស្រាអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមព្រះករុណា ជាម្ចាស់របស់លោក? ដ្បិតមានប្រជាជនមួយរូបបានលបចូលទៅធ្វើគុតព្រះករុណា ជាម្ចាស់របស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា តើឯងមិនមែនជាមនុស្សទេឬអី តើមានអ្នកឯណា ក្នុងបណ្តាសាសន៍អ៊ីស្រាអែល ឲ្យដូចជាឯងដូច្នេះ ហេតុអ្វីបានជាឯងមិនបានរក្សាស្តេច ជាចៅហ្វាយនៃឯង ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយនៃឯងចោល អាល់គីតាប ទតមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថ មែនឬមិនមែន! នៅស្រុកអ៊ីស្រអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមស្តេច ជាចៅហ្វាយរបស់លោក? ដ្បិតមានប្រជាជនម្នាក់ បានលបចូលទៅសម្លាប់ស្តេច ជាអម្ចាស់របស់លោក។ |
ស្តេចមានរាជឱង្ការទៅពួកមហាតលិកថា៖ «តើមិនដឹងទេថា នៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ?
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ?
ដាវីឌបានស្រែកហៅពួកបណ្ដាទ័ព និងអ័ប៊ីនើរ ជាកូននើរថា៖ «តើអ័ប៊ីនើរមិនឆ្លើយទេឬ?» អ័ប៊ីនើរឆ្លើយតបថា៖ «តើអ្នកណាដែលស្រែកហៅស្តេចដូច្នេះ?»
ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរតែស្លាប់ ព្រោះអ្នករាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលនៅត្រង់ក្បាលដំណេកទ្រង់ តើនៅឯណា?»