នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
១ សាំយូអែល 26:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះដាវីឌក៏យកលំពែង និងក្អមទឹកនៅត្រង់ក្បាលដំណេករបស់ស្តេចសូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ដែរ ដ្បិតគ្រប់គ្នាកំពុងដេកលក់ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យគេលក់ស៊ប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសូល ហើយនាំគ្នាចាកចេញទៅ ដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឲ្យពួកគេដេកលង់លក់ ឥតដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះដាវីឌក៏យកលំពែងនឹងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង ដោយគ្រប់គ្នាកំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់។ អាល់គីតាប ទតយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេចសូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះអុលឡោះតាអាឡាធ្វើឲ្យពួកគេ ដេកលង់លក់ឥតដឹងខ្លួន។ |
នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ
នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។
ដ្បិតព្រះយេហូវ៉ាបានចាក់វិញ្ញាណ ដែលបណ្ដាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត។
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។
ដាវីឌបានត្រឡប់ទៅខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចម្ងាយ ដោយមានវាលធំមួយនៅកណ្ដាល។
ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្ដាទ័ពទាំងយប់ ឃើញស្ដេចសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្ដាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់។