ដាវីឌសួរគាត់ថា៖ «ម្តេចក៏អ្នកមិនខ្លាចដែលលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង?»
១ សាំយូអែល 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាឃាត់ខ្ញុំ កុំឲ្យលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងនោះឡើយ ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្ដេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ នឹងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញចុះ អាល់គីតាប ប៉ុន្តែ សូមអុលឡោះតាអាឡាឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្តេចដែលទ្រង់បានតែងតាំងនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្តេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។ |
ដាវីឌសួរគាត់ថា៖ «ម្តេចក៏អ្នកមិនខ្លាចដែលលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង?»
ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
ប៉ុន្តែ ដាវីឌមានរាជឱង្ការថា៖ «ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ? តើត្រូវសម្លាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬ? ដ្បិតតើយើងមិនដឹងទេថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ?»
ចំណែកឯការប្រព្រឹត្តរបស់មនុស្ស ទូលបង្គំបានចៀសចេញ ពីផ្លូវរបស់មនុស្សឃោរឃៅ ដោយសារព្រះបន្ទូល ពីព្រះឱស្ឋរបស់ព្រះអង្គ។
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។
ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជម្រះរឿងយើងទាំងពីរចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។
គាត់និយាយទៅពួកខ្លួនថា៖ «សូមព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលព្រះអង្គបានចាក់ប្រេងតាំង ដោយលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។