៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។
១ សាំយូអែល 24:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ តើនឹងឲ្យរួចទៅដោយសុខសាន្តឬ? ដូច្នេះ សូមព្រះយេហូវ៉ាប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះយើងនៅថ្ងៃនេះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឲ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ អាល់គីតាប ធម្មតាកាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀត ដោយស្រួលៗទេ។ សូមអុលឡោះតាអាឡាប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើឪពុកនៅថ្ងៃនេះ។ |
៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។
គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!»
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។
លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។
ស្ដេចសូលមានរាជឱង្ការថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្ដីឈឺឆ្អាលនឹងយើង
ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។
ស្ដេចសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង» រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលបានវិលត្រឡប់ទៅកន្លែងរបស់ទ្រង់វិញ។