ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 23:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​រក​សូល​នៅ​ត្រង់​គី‌បៀរ ទូល​ថា៖ «ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ជម្រក​ដ៏​រឹង​មាំ​នៅ​ហូរ៉េសា លើ​ភ្នំ​ហា‌គីឡា ខាង​ត្បូង​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល​នៅ​គីបៀរ ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហា‌គី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​ជួប​ស្តេច​សូល​នៅ​គីបៀរ ហើយ​ជម្រាប​ថា៖ «ទត​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហា‌គី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

សូមមើលជំពូក



១ សាំ‌យូ‌អែល 23:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត​ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ ក៏​ជា​មនុស្ស​អាក្រក់​ដែរ។


ពេល​ស្តេច​សូល​ត្រឡប់​មក​ពី​ដេញ​តាម​ពួក​ភីលី‌ស្ទីន​វិញ នោះ​មាន​គេ​ទូល​ទ្រង់​ថា៖ «ឥឡូវ​នេះ ដាវីឌ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​អេន-កេឌី»។


គ្រា​នោះ ពួក​ស្រុក​ស៊ីភ​បាន​ចូល​មក​គាល់​ស្តេច​សូល នៅ​ត្រង់​គី‌បៀរ​ទូល​ថា៖ «ដាវីឌ​កំពុង​ពួន​នៅ​ក្នុង​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​វាល​យេស៊ីម៉ូន »។


ស្តេច​សូល​បាន​បោះ​ទ័ព​នៅ​លើ​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​យេ‌ស៊ីម៉ូន ក្បែរ​ផ្លូវ។ ប៉ុន្តែ ដាវីឌ​បាន​អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ដែរ ពេល​បាន​ដឹង​ថា​ស្តេច​សូល​តាម​លោក​ដូច្នោះ