ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 20:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា៖ «បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ទត​សួរ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខឹង​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 20:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។


កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ


អ្នក​ក្រ​ពោល​ពាក្យ​អង្វរ តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន» នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​ពីរ​នាក់។


យ៉ូណា‌ថាន​ឆ្លើយ​ថា៖ «សូម​ឲ្យ​សេចក្ដី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ ប្រសិន‌បើ​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ?»។


នោះ​ណា‌បាល​ឆ្លើយ​តប​ទៅ​ថា៖ «ដាវីឌ​ជា​អ្វី? តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី? សព្វ​ថ្ងៃ​នេះ មាន​អ្នក​បម្រើ​ច្រើន​ណាស់ ដែល​រត់​ចោល​ចៅ‌ហ្វាយ​របស់​ខ្លួន។


មាន​យុវជន​ម្នាក់​របស់​ណា‌បាល​បាន​ទៅ​ជម្រាប​ដល់​អ័ប៊ី‌កែល ជា​ប្រពន្ធ​ណា‌បាល​ថា៖ «ដាវីឌ​បាន​ចាត់​មនុស្ស​ពី​ទី​រហោ‌ស្ថាន មក​ជម្រាប​សួរ​ចៅ‌ហ្វាយ​យើង​ខ្ញុំ តែ​លោក​បាន​ស្តី​កិន​ដល់​គេ​វិញ។


ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចា‌រណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​គ្រួសារ​លោក​ទាំង​អស់​គ្នា​ហើយ ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ»។