ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ រួច​សម្លាប់​ពួក​ភីលី‌ស្ទីន​បាន​ពីរ​រយ​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​ស្ដេច​សូល​ប្រទាន​នាង​មីកាល​ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះ‌រាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះ‌បាទ​សូល​ក៏​លើក​ព្រះ‌នាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ

សូមមើលជំពូក

អាល់គីតាប

ទត និង​ទាហាន​របស់​គាត់​នាំ​គ្នា​ចេញ​ទៅ​ច្បាំង គាត់​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​ពីរ​រយ​នាក់។ ទត​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ជូន​ស្តេច ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ស្តេច​សូល​ក៏​លើក​នាង​មិកាល់​ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក



១ សាំ‌យូ‌អែល 18:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​ក៏​តប​ថា៖ «យើង​យល់​ព្រម​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែ យើង​មាន​សំណូម​ពរ​មួយ គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល​មក នៅ​ពេល​ដែល​អ្នក​មក​ជួប​យើង»។


ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។


ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ាក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម​សិប​នាក់ យក​សម្លៀក​បំពាក់​របស់​គេ រួច​ចែក​សម្លៀក​បំពាក់ទាំង​នោះ​ដល់​អស់​អ្នក​ដែល​បាន​ស្រាយ​ប្រស្នា។ សាំសុន​ខឹង​យ៉ាង​ខ្លាំង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។


រី​ឯ​បុត្រា​របស់​ស្ដេច​សូល នោះ​គឺ​យ៉ូណា‌ថាន​មួយ យីសវី​មួយ និង​ម៉ាលគី-ស៊ូអា​មួយ ឯ​បុត្រី​ទាំង​ពីរ​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ថា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ថា​មីកាល។


ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។


នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។


ស្ដេច​សូល​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក


ចំណែក​នាង​មីកាល ប្រពន្ធ​របស់​ដាវីឌ​នោះ ស្ដេច​សូល​ជា​បិតា​បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស​នៅ​កាលីម​វិញ។