Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ​ហើយ​ទើប​ព្រះ‌រាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែង‌តាំង​លោក​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​ដូច្នោះសូល​ទ្រង់​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​ដំរូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្តា​ទ័ព​ចេញ​ចូល

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ​ហើយ ទើប​ស្តេច​សូល​ឲ្យ​ទត​ចេញ​ឆ្ងាយ​ពី​ស្តេច ដោយ​តែង‌តាំង​គាត់​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ ទត​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពីមុន កាល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច​លើ​ទូល‌បង្គំ​គ្រប់​គ្នា គឺ​ទ្រង់​ហើយ​ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល មួយ​ទៀត ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះករុណា​ថា "ឯង​ត្រូវ​ធ្វើ​ជា​គង្វាល ឃ្វាល​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល"»។


ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អស់​លោក​ទៅ​ប្រាប់​ដាវីឌ​ដូច្នេះ​ថា "ស្តេច​មិន​ចង់​បាន​បណ្ណា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស​របស់​ពួក​ភីលី‌ស្ទីន​មួយរយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់"» តែ​គំនិត​ស្ដេច​សូល​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលី‌ស្ទីន​ទេ។


ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ដែល​ឈរ​ជុំ​វិញ​នោះ​ថា៖ «នែ៎ ពួក​បេនយ៉ាមីន​អើយ ចូរ​ស្តាប់​យើង តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចម្ការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ? តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់ ហើយ​លើ​មួយរយ​នាក់​ឬ?


ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម