ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​កូន​របស់​គាត់​ថា៖ «ចូរ​យក​លាជ​មួយ​ថាំង និង​នំបុ័ង​ដប់​ដុំ​នេះ​ទៅ​ឲ្យ​បងៗ​របស់​កូន នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំប៉័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះអ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង នឹង​នំបុ័ង​១០​ដុំ​នេះ​ទៅ ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ​លោក​អ៊ីសាយ​និយាយ​ទៅ​កាន់​ទត ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំបុ័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ និង​សណ្តែក


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!»


បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។


ដល់​ពេល​បរិ‌ភោគ​អាហារ លោក​បូអូស​ប្រាប់​នាង​ថា៖ «អញ្ជើញ​មក​ហូប​នំបុ័ង ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ជ្រលក់​នេះ​ចុះ» នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ច្រូត ហើយ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ នាង​បាន​បរិ‌ភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ។


រីឯ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​សែសិប​ថ្ងៃ។


បន្ទាប់​មក នាង​ក៏​ប្រញាប់‌ប្រញាល់​ចាត់‌ចែង​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ថង់​ស្បែក ចៀម​រៀប​ជា​ស្រេច​ប្រាំ លាជ​ប្រាំ​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​រយ​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​ពីរ​រយ ដាក់​លើ​សត្វ​លា​យក​ទៅ។