ដូច្នេះ សូមព្រះករុណាទ្រង់បង្គាប់មកយើងខ្ញុំ ជាអ្នកបម្រើ ដែលនៅចំពោះព្រះករុណា ឲ្យរកមនុស្សម្នាក់ដែលប្រសប់លេងពិណមក កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើទ្រង់ នោះគេនឹងលេងពិណ ដើម្បីឲ្យទ្រង់បានធូរស្រាល»។
១ សាំយូអែល 16:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះ ហើយនាំមកជួបយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូលក៏មានបន្ទូលទៅពួកអ្នកបំរើថា ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះឲ្យយើង ហើយនាំវាមកចុះ អាល់គីតាប ស្តេចសូលបានបញ្ជាទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបយើងស»។ |
ដូច្នេះ សូមព្រះករុណាទ្រង់បង្គាប់មកយើងខ្ញុំ ជាអ្នកបម្រើ ដែលនៅចំពោះព្រះករុណា ឲ្យរកមនុស្សម្នាក់ដែលប្រសប់លេងពិណមក កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើទ្រង់ នោះគេនឹងលេងពិណ ដើម្បីឲ្យទ្រង់បានធូរស្រាល»។
មានយុវជនម្នាក់ទូលថា៖ «ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាក៏គង់ជាមួយអ្នកនោះ»។