ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។
១ សាំយូអែល 14:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីរនើរ នោះទាំងពីរនាក់ជាកូនអ័បៀល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគីសជាឪពុករបស់ព្រះបាទសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ លោកទាំងពីរត្រូវជាកូនរបស់លោកអបៀល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។ អាល់គីតាប លោកគីសជាឪពុករបស់ស្តេចសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ អ្នកទាំងពីរត្រូវជាកូនរបស់លោកអបៀល។ |
ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។
នោះដាវីឌរៀបចំចេញទៅកន្លែងដែលស្ដេចសូលបានបោះទ័ព លោកក៏ឃើញកន្លែងស្ដេចសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ព្រះអង្គបានដេកនៅ ឯស្ដេចសូលបានផ្ទំនៅកណ្ដាលវង់ទីបោះទ័ព ហើយបណ្ដាទ័ពដេកនៅព័ទ្ធជុំវិញ។
មានអ្នកខាងបេនយ៉ាមីនម្នាក់ ឈ្មោះគីសជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោ សេរ៉ោជាកូនបេកូរេ បេកូរេជាកូនអ័ភីយ៉ា អ័ភីយ៉ាជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន
តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។