មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។
១ សាំយូអែល 14:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរចាប់ឆ្នោតរវាងខ្ញុំនឹងយ៉ូណាថាន កូនរបស់ខ្ញុំទៀតមើល៍» ហើយឆ្នោតក៏បង្ហាញចំលើយ៉ូណាថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងបុត្រខ្ញុំមើល៍» នោះក៏ចំលើសម្ដេចយ៉ូណាថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។ អាល់គីតាប ស្តេចសូលមានប្រសាសន៍ទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងកូនខ្ញុំមើល៍» នោះក៏ចំលើសម្តេចយ៉ូណាថាន។ |
មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ និងញែកមនុស្សដែលមានអំណាច ចេញពីគ្នាដែរ។
ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។
បន្ទាប់មក លោកឲ្យក្រុមគ្រួសារសាប់ឌីចូលមកម្នាក់ម្តងៗ ប៉ះលើអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌី សាប់ឌីជាកូនសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។
ដូច្នេះ ស្ដេចសូលក៏ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ [ហេតុអ្វីបានជាព្រះអង្គមិនឆ្លើយមកអ្នកបម្រើរបស់ព្រះអង្គនៅថ្ងៃនេះ? ប្រសិនបើនេះជាកំហុសរបស់ទូលបង្គំ ឬកំហុសរបស់យ៉ូណាថានកូនទូលបង្គំ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ] សូមព្រះអង្គបង្ហាញតាមអ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិនបើនេះជាកំហុសរបស់ប្រជាជនអ៊ីស្រាអែល សូមបង្ហាញតាមធូមីម »។ ពេលនោះ ឆ្នោតបង្ហាញចំលើយ៉ូណាថាន និងស្ដេចសូល តែប្រជាជនរួចខ្លួន។
ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី?» យ៉ូណាថានទូលថា៖ «ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល៍ ទូលបង្គំមុខជាស្លាប់ហើយ»។