ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
១ សាំយូអែល 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួកអ្នកដែលនៅជាមួយថា៖ «ចូររាប់មើលអ្នកណាខ្លះដែលបានចេញពីយើង»។ ពេលគេបានរាប់ ឃើញបាត់យ៉ូណាថាន និងអ្នកដែលកាន់គ្រឿងរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅកាន់ទាហាន ដែលនៅជាមួយស្ដេចថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូលមានបន្ទូលទៅពួកអ្នក ដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងរបស់លោកផង អាល់គីតាប ស្តេចសូលបានបញ្ជា ទៅកាន់ទាហាន ដែលនៅជាមួយគាត់ថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្តេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេច។ |
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ពួកយាមល្បាតរបស់សូលនៅក្រុងគីបៀរ ស្រុកបេនយ៉ាមីន មើលទៅឃើញពលទ័ពបែកខ្ញែកគ្នា ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
ព្រះបាទសូលបញ្ជាលោកអ័ហ៊ីយ៉ាថា៖ «ចូរយកហិបរបស់ព្រះមកទីនេះ»។ ដ្បិតគ្រានោះ ហិបរបស់ព្រះនៅជាមួយប្រជាជនអ៊ីស្រាអែល។