ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​មួយ យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្ដេច​សូល ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន ដែល​នៅ​ខាង​នាយ​នោះ»។ ប៉ុន្តែ លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ព្រះ‌បាទ​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្ដេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ថ្ងៃ​១​យ៉ូណា‌ថាន ជា​បុត្រា​សូល ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន ដែល​នៅ​ខាង​នាយ​នោះ តែ​លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្តេច​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ យ៉ូណា‌ថាន​មិន​បាន​ជំរាប​ឪពុក​ទេ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 14:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់ ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក


រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​ទោះ​ជា​គាត់​គ្មាន​អ្វី​កាន់​នឹង​ដៃ​ក៏​ដោយ តែ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​គេ​ហែក​កូន​ពពែ។ ប៉ុន្ដែ គាត់​មិន​បាន​ប្រាប់​ហេតុការណ៍​នោះ​ដល់​ឪពុក​ម្តាយ​ទេ។


គាត់​ក៏​ច្បាម​យក​សម្បុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិ‌ភោគ​តាម​ផ្លូវ​បណ្តើរ។ ពេល​គាត់​មក​ជួប​ឪពុក​ម្តាយ គាត់​ក៏​ជូនឃ្មុំ​នោះដល់​ពួក​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ថា​គាត់​បាន​យក​សម្បុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។


ដូច្នេះ គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់ ហើយ​ធ្វើ​តាមដូច​ព្រះ‌យេហូវ៉ា​បាន​ប្រាប់លោក តែ​ដោយ​ព្រោះ​លោក​ខ្លាចមនុស្ស​នៅ​ក្នុង​គ្រួសារ​របស់​លោក និង​មនុស្ស​នៅ​ទី​ក្រុង លោក​មិន​ហ៊ា​ន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។


ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


ដូច្នេះ នៅ​ថ្ងៃ​ចម្បាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​ស្ដេច​សូល និង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​ស្ដេច​សូល និង​យ៉ូណា‌ថាន បុត្រា​ទ្រង់​ប៉ុណ្ណោះ។


ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។


ឯ​ស្ដេច​សូល​នៅ​ត្រង់​ចុង​ក្រុង​គី‌បៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីក‌រ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា‌មួយ ប្រហែល​ជា​ប្រាំមួយ‌រយ​នាក់​ផង


នាង​ក៏​ប្រាប់​ដល់​ពួក​បម្រើ​របស់​នាង​ថា៖ «ចូរ​ចេញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ» តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល​ជា​ប្តី​នាង​ឡើយ។