១ សាំយូអែល 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចសូលមានព្រះជន្ម… ព្រះវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ហើយស្ដេចសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន…ពីរ ឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានពីរឆ្នាំហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ អាល់គីតាប ស្តេចសូលបានឡើងគ្រងរាជ្យនៅពេលគាត់មានអាយុសាមសិបឆ្នាំ។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានពីរឆ្នាំហើយ |
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ?
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាចេះតែប្រព្រឹត្តអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចរបស់អ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះ ស្ដេចសូលសោយរាជ្យបានមួយឆ្នាំហើយ»។
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ