ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​បាន​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចំនួន​បី​សែន​នាក់ ហើយ​ពួក​យូដា​ប្រាំពីរ​ម៉ឺន នាក់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់

សូមមើលជំពូក

អាល់គីតាប

ស្តេច​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​មាន​ទ័ព​អ៊ីស្រ‌អែល​ទាំង​អស់​ចំនួន ៣០០ ០០០នាក់ និង​ទ័ព​យូដា​មាន​ចំនួន ៣០ ០០០នាក់។

សូមមើលជំពូក



១ សាំ‌យូ‌អែល 11:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់​បាន​ទូល​ស្ដេចពី​ចំនួនប្រជា​ជន គឺ​មាន​មនុស្ស​ខ្លាំង​ពូកែ​ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​ប្រាំបី​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​ប្រាំ​សែន​នាក់។


គ្រា​នោះ ស្តេច​យេ‌ហូរ៉ាម​បាន​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​មើល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​យាង​នាំ​មុខ​គេ។


ពួកមេ​ដឹក​នាំនៃ​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​មេ‌ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ប្រជុំនៃ​ប្រជារាស្ត្រ​របស់​ព្រះ គឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។


រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ា‌បេស-កាឡាត​ថា "នៅ​ថ្ងៃ​ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ខ្លួន"» ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​ប្រជាជន​ដែល​នៅ​យ៉ា‌បេស ហើយ​គេ​មាន​អំណរ​យ៉ាង​ខ្លាំង។


រួច​លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង ហើយ​ចេញ​ពី​គីល‌កាល ។ ប្រជា​ជនឯ​ទៀត​បាន​ឡើង​ទៅ​តាម​ស្ដេច​សូល ដើម្បីជួប​កងទ័ព ពួក​គេ​បានឡើង​ពី​គីល​កាល ទៅ​គី‌បៀរ នៅ​ស្រុក​បេនយ៉ាមីន ។ ស្ដេច​សូល​បាន​រាប់ចំនួន​ប្រជា​ជន​ដែល​រួម​ដំណើរ​ជា‌មួយ មាន​ចំនួន​ប្រមាណបី​រយ​នាក់។


ដូច្នេះ ស្ដេច​សូល​ក៏​កេណ្ឌ​ប្រមូល​ប្រជាជន ហើយ​រាប់​គេ​នៅ​ត្រង់​ថេ‌លែម ឃើញ​មាន​ពល​ថ្មើរ​ជើង​ចំនួន​ពីរ​សែន​នាក់ និង​ពួក​យូដា​មួយ​ម៉ឺន​នាក់​ទៀត។