ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាម្ចាស់អើយ ដូចជាព្រះករុណាមានរាជឱង្ការមែន ខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន គឺជារបស់ព្រះករុណាហើយ»។
១ សាំយូអែល 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ អ្នកនៅយ៉ាបេសបានប្រាប់ដល់ពួកសាសន៍អាំម៉ូនថា៖ «ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនដល់អ្នករាល់គ្នាហើយ អ្នករាល់គ្នាអាចប្រព្រឹត្តចំពោះយើងខ្ញុំយ៉ាងណាតាមតែចិត្តចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែក យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកលោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកលោកយល់ឃើញចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះយើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ អាល់គីតាប អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែកយើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកអ្នកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកអ្នកយល់ឃើញចុះ»។ |
ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាម្ចាស់អើយ ដូចជាព្រះករុណាមានរាជឱង្ការមែន ខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន គឺជារបស់ព្រះករុណាហើយ»។
រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា "នៅថ្ងៃស្អែក ពេលថ្ងៃរះពេញកម្ដៅ នោះអ្នករាល់គ្នានឹងបានរួចខ្លួន"» ពួកនោះក៏ទៅប្រាប់ដល់ប្រជាជនដែលនៅយ៉ាបេស ហើយគេមានអំណរយ៉ាងខ្លាំង។