គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។
១ សាំយូអែល 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងជម្រាបសួរដល់អ្នក ហើយនឹងជូននំបុ័ងពីរដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំប៉័ងពីរដុំមកលោក។ លោកនឹងទទួលយកនំប៉័ងនោះពីដៃរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងជំរាបសួរដល់អ្នក ហើយនឹងជូននំបុ័ង២ដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ អាល់គីតាប ពួកគេនឹងនាំគ្នាមកជម្រាបសួរអ្នក ហើយជូននំបុ័ងពីរដុំមកអ្នក។ អ្នកនឹងទទួលយកនំបុ័ងនោះពីដៃរបស់ពួកគេ។ |
គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។
បន្ទាប់មក អ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ ហើយអ្នកនឹងជួបមនុស្សបីនាក់នៅទីនោះ ដែលកំពុងឡើងទៅឯព្រះ នៅបេត-អែល ម្នាក់កាន់កូនពពែបី ម្នាក់ទៀតកាន់នំបុ័ងបីដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ។
បន្ទាប់មកទៀត អ្នកនឹងទៅដល់គីបៀថ-អេឡូហ៊ីម ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ អ្នកនឹងជួបពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងថ្លែងទំនាយ។
អ៊ីសាយក៏យកលាមួយមក រៀបចំនំបុ័ង ស្រាទំពាំងបាយជូរពេញមួយថង់ស្បែក និងកូនពពែមួយ ផ្ញើទៅជាមួយដាវីឌជាកូន ថ្វាយស្តេចសូល។