ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មា​របស់​លោក​សូល​សួរ​ថា៖ «ចូរ​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រ‌សាសន៍​ប្រាប់​ឯង​ដូច​ម្តេច​ខ្លះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ

សូមមើលជំពូក

អាល់គីតាប

ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 10:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ស្តេច​បាន​បង្គាប់។ ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ។


ឯ​មា​របស់​លោក​សូល​ក៏​សួរ​ដល់​គាត់ និង​អ្នក​បម្រើ​ថា៖ «តើ​ឯង​បាន​ទៅ​ណា?» គាត់​ឆ្លើយ​ថា៖ «បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ជួប​លោក​សាំយូ‌អែល»។


នោះ​លោក​សូល​ឆ្លើយ​ជម្រាប​មា​ថា៖ «លោក​បាន​ប្រាប់​យើង​ខ្ញុំ​ច្បាស់​ថា លា​បាន​ឃើញ​ហើយ»។ ប៉ុន្តែ ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជម្រាប​ដល់​មា​ទេ។