កាលគេទៅដល់គីបៀរ ហើយ នោះមើល៍ មានហោរាមួយក្រុមមកជួបលោក ហើយព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោកបណ្ដាលឡើងជាខ្លាំង ហើយលោកក៏ថ្លែងទំនាយនៅចំណោមអ្នកទាំងនោះ។
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។
កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។
កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។
កាលលោកសូលបានឮ នោះព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោក បណ្ដាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឡើង
លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។
យើងនឹងបង្កើតឲ្យមានសង្ឃមួយដែលស្មោះត្រង់សម្រាប់យើង ជាអ្នកដែលធ្វើតាមចិត្តតាមគំនិតយើងវិញ ហើយយើងនឹងឲ្យអ្នកនោះមានគ្រួសារដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលយើងចាក់ប្រេងតាំងឲ្យជារៀងរហូតទៅ។