ក្នុងពួកកូនរបស់ពេរេសជាកូនយូដា មានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរី អំរីជាកូនអ៊ីមរី អ៊ីមរីជាកូនបានី។
១ របាក្សត្រ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកស៊ីឡូរ មានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជារៀមច្បងគេ និងកូនចៅរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងពួកស៊ីឡូរ នោះមានអ័សាយ៉ា ជាកូនច្បង នឹងកូនចៅគាត់ទាំងអស់ អាល់គីតាប ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជារៀមច្បងគេ និងកូនចៅរបស់គាត់។ |
ក្នុងពួកកូនរបស់ពេរេសជាកូនយូដា មានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរី អំរីជាកូនអ៊ីមរី អ៊ីមរីជាកូនបានី។
ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ ទាំងអស់មានប្រាំមួយរយកៅសិបនាក់។
និងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេ កុល-ហូសេជាកូនហាសាយ៉ា ហាសាយ៉ាជាកូនអ័ដាយ៉ា អ័ដាយ៉ាជាកូនយ៉ូយ៉ារីប យ៉ូយ៉ារីបជាកូនសាការី សាការីជាកូនស៊ីឡូនី។
កូនចៅរបស់យូដាតាមពូជអំបូររបស់គេមាន អំបូរសេឡា ជាពូជពង្សរបស់សេឡា អំបូរពេរេស ជាពូជពង្សរបស់ពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស។