ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។
១ របាក្សត្រ 9:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល អាល់គីតាប លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូលស្តេចសូល ជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ |
ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។
ហើយមីកឡូតបង្កើតសាំម៉ា ពួកអ្នកទាំងនោះបានរស់នៅជាមួយបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។
ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយ ខាងស្ដេចសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែស្ដេចសូល និងយ៉ូណាថាន បុត្រាទ្រង់ប៉ុណ្ណោះ។
ថ្ងៃមួយ យ៉ូណាថាន ជាបុត្រារបស់ស្ដេចសូល ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ»។ ប៉ុន្តែ លោកមិនបានទូលដល់បិតាឲ្យជ្រាបទេ។
ពួកភីលីស្ទីនដេញតាមស្ដេចសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានសម្លាប់យ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូល។