ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។
១ របាក្សត្រ 9:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានខ្លះទៀតបានតាំងឡើងឲ្យត្រួតមើលគ្រឿងប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង កំញាន និងគ្រឿងក្រអូបផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានខ្លះទៀតបានតាំងឡើង ឲ្យត្រួតមើលគ្រឿងប្រដាប់ទាំងប៉ុន្មាន នឹងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ នឹងប្រេង កំញាន ហើយនឹងគ្រឿងក្រអូបផង អាល់គីតាប អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។ |
ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។
មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈដែលសម្រាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់វេលា។
គេមិនបានធ្វើខុសពីច្បាប់របស់ស្តេច ដែលទ្រង់បានបង្គាប់ដល់ពួកសង្ឃ និងពួកលេវី ចំពោះការអ្វី ឬខាងឯទ្រព្យវិសេសណាឡើយ។
ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។