ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 9:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ​ដែល​សម្រាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី​ខ្លះ​មាន​ភារកិច្ច​ថែ​រក្សា​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។

សូមមើលជំពូក



១ របា‌ក្សត្រ 9:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​លេវី មាន​អ័ហ៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់ និង​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន។


គេ​មាន​ទី​អាស្រ័យ​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។


មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង​ឲ្យ​ត្រួត​មើល​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង កំញាន និង​គ្រឿង​ក្រអូប​ផង។


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ មក​ខ្ចប់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​រុំ​ស្បែក​ផ្សោត​ពី​លើ រួច​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។