ដូច្នេះ ព្រះបាទសាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើងវិញ) និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
១ របាក្សត្រ 7:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង នឹងក្រុងអ៊ូសេន-សេអេរ៉ាដែរ អាល់គីតាប កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។ |
ដូច្នេះ ព្រះបាទសាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើងវិញ) និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
រួចអេប្រាអិមចូលទៅឯប្រពន្ធ ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយ គាត់ដាក់ឈ្មោះថា បេរា ព្រោះមានមហន្តរាយ កើតឡើងដល់គ្រួសាររបស់គាត់។
ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ មានកំផែង មានទ្វារ និងរនុកផង
ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។
ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។
ព្រំប្រទល់ទឹកដីរបស់ពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ មានដូចតទៅ៖ ខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ