១ របាក្សត្រ 4:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅទីនោះពីដើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម អាល់គីតាប ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។ |
ពួកនោះបានទៅត្រង់ទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ
៙ ពេលនោះ អ៊ីស្រាអែលក៏ចូលមក ក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ។
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។