ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។
១ របាក្សត្រ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូន របស់អេថាមគឺ យេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ ឈ្មោះហាសលែលពូនី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលពូនី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី អាល់គីតាប អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលពូនី។ |
ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។
ឯកូនពេនួលជាអ្នកតាំងក្រុងកេដោរ និងអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
ដូច្នេះ ពួកយូដាបីពាន់នាក់ក៏ចុះទៅក្រហែងថ្មអេតាម ហើយនិយាយទៅសាំសុនថា៖ «តើឯងមិនដឹងថា ពួកភីលីស្ទីនត្រួតត្រាលើយើងទេឬ? ហេតុអ្វីបានជាឯងបានធ្វើបាបយើងដូច្នេះ?» គាត់ឆ្លើយតបថា៖ «គេប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ខ្ញុំក៏ប្រព្រឹត្តចំពោះគេដូច្នោះដែរ»។