មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។
១ របាក្សត្រ 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកទាំងនេះជាពួកជាងស្មូន នៅកណ្ដាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំនឹងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។ អាល់គីតាប អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការជូនស្តេច។ |
មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។
ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា យ៉ូអាស និងសារ៉ាប ដែលគ្រប់គ្រងនៅស្រុកម៉ូអាប់ និងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីមកពីចាស់បុរាណ)។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។