ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេវណូ‌ថាយ​បង្កើត​អូប្រា សេរ៉ា‌យ៉ា​បង្កើត​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួកអ្នក​ដែល​រស់​នៅ​តំបន់​កេ-​ហារ៉ា‌ស៊ីម ព្រោះ​គេ​សុទ្ធ​តែ​ជា​ជាង​រចនា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មេវណូ‌ថាយ គាត់​បង្កើត​អូប្រា សេរ៉ាយ៉ា​បង្កើត​យ៉ូអាប់ ជា​អ្នក​តាំង​ដំបន់​នៃ​ពួក​នៅ​ច្រក​ភ្នំ​ហារ៉ា‌ស៊ីម ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ពួក​ជាង​រចនា

សូមមើលជំពូក

អាល់គីតាប

និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ា‌យ៉ា​ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វ‌បុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមមើលជំពូក



១ របា‌ក្សត្រ 4:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។


កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ា‌យ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត និង​មេវណូថាយ ។


ឯ​កូន​របស់​កាលែប ជា​កូន​យេភូ‌នេ គឺ​អ៊ីរូវ អេឡា និង​ណាអាម ហើយ​កូន​របស់​អេឡា គឺ​កេណាស។


អស់​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន នៅ​កណ្ដាល​ដំណាំ និង​សួន​ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។


ឡូឌ អូណូរ និង​ជ្រលង​ភ្នំ​របស់​ពួក​ជាង​រចនា។