ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។
១ របាក្សត្រ 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងយេរូសាឡិម ទ្រង់បង្កើតបានបុត្រទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មានបួនអង្គ កើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រុងយេរូសាឡិម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ នឹងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល អាល់គីតាប រីឯកូនដែលកើតនៅក្រុងយេរូសាឡឹម មាននាម សាំម៉ា សូបាប់ ណាថាន និងស៊ូឡៃម៉ាន - កូនបួននាក់នេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល - |
ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។
ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។
អេលាគីមជាកូនមេលាស មេលាសជាកូនម៉ៃណាន ម៉ៃណានជាកូនម៉ាតាថា ម៉ាតាថាជាកូនណាថាន់ ណាថាន់ជាកូនដាវីឌ