ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បុត្រ​របស់​ពេដា‌យ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ហើយ​សឡូ‌មិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​ពីរ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុត្រ​របស់​លោក​ពេដា‌យ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល នឹង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម នឹង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ

សូមមើលជំពូក

អាល់គីតាប

កូន​របស់​លោក​ពេដា‌យ៉ា គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ កូន​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។

សូមមើលជំពូក



១ របា‌ក្សត្រ 3:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌មា ហូសាម៉ា និង​នេដាប‌យ៉ា។


ព្រម​ទាំង​ហាស៊ូ‌បា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​ប្រាំ​អង្គ។


អ្នក​ទាំង​នោះបាន​វិល​ត្រឡប់​មក​វិញ ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេ‌រ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីក‌វ៉ាយ រេហ៊ូម និង​ប្អាណា។ ចំនួនប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​តទៅៈ


ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។


ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖


«ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ចៅ‌ហ្វាយ​ស្រុក​យូដា និង​សម្ដេចសង្ឃ​យេសួរ កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន​ថា


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កម្លាំង​ឥឡូវ​ចុះ ឱ​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​អើយ ចូរ​មាន​កម្លាំង​ឡើង ឯង​រាល់​គ្នា​ជា​ជន​ជាតិ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ក្រោយ​ពី​ដំណើរ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ​នោះ យេកូ‌នាស​បង្កើត​បាន​សាល‌ធាល សាល‌ធាល​បង្កើត​សូរ៉ូបាបិល