យេហូសាផាតក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរស ក្នុងក្រុងរបស់ដាវីឌ ជាបុព្វបុរស រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
១ របាក្សត្រ 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេហូសាផាតមានបុត្រ ព្រះនាមថាយ៉ូរ៉ាម យ៉ូរ៉ាមមានបុត្រ ព្រះនាមថាអ័ហាស៊ីយ៉ា អ័ហាស៊ីយ៉ាមានបុត្រ ព្រះនាមថាយ៉ូអាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស អាល់គីតាប ស្តេចយ៉ូរ៉ាម ស្តេចអហាស៊ីយ៉ា ស្តេចយ៉ូអាស |
យេហូសាផាតក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរស ក្នុងក្រុងរបស់ដាវីឌ ជាបុព្វបុរស រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ចាប់ផ្ដើមសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យយេហូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបានពីរឆ្នាំ។
ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីព្រះបាទយ៉ូរ៉ាម និងជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ាបានលួចយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់។ ព្រះនាងយ៉ូសេបា បានដាក់ យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ គេបានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នេះឯង ដើម្បីឲ្យបានរួចពីស្លាប់។
គឺនៅឆ្នាំទីប្រាំពីរក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសបានសោយរាជ្យ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាព្រះនាមថាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា។
នៅឆ្នាំទីប្រាំ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយេហូសាផាតសោយរាជ្យលើស្រុកយូដា នោះស្ដេចយេហូរ៉ាម ជាបុត្រយេហូសាផាត ក៏ឡើងសោយរាជ្យ។
ដូច្នេះ ព្រះបាទយ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
នៅឆ្នាំទីដប់ពីរ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែល ព្រះបាទអ័ហាស៊ីយ៉ាជាបុត្រព្រះបាទយ៉ូរ៉ាមស្តេចយូដា ក៏ឡើងសោយរាជ្យ។
ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត
យ៉ូអាសមានបុត្រ ព្រះនាមថាអ័ម៉ាស៊ា អ័ម៉ាស៊ាមានបុត្រ ព្រះនាមថាអ័សារា អ័សារាមានបុត្រព្រះនាមថាយ៉ូថាម
ព្រះបាទយេហូសាផាតផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសព នៅជាមួយបុព្វបុរសរបស់ទ្រង់ នៅក្នុងក្រុងដាវីឌ រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា
គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណានៅសល់ឡើយ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅប៉ុណ្ណោះ។
រួចទ្រង់វិលទៅក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើនៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រាព្រះបាទយេហូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់ព្រះបាទយ៉ូរ៉ាម ជាបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន។
កាលព្រះបាទយ៉ូអាសឡើងសោយរាជ្យ នោះមានព្រះជន្មប្រាំពីរព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាទ្រង់ព្រះនាមថាស៊ីបយ៉ា ជាអ្នកក្រុងបៀរ-សេបា។