គឺមាសបីពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសម្រង់ស្រាប់ប្រាំពីរពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
១ របាក្សត្រ 29:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមាសសម្រាប់ប្រដាប់ធ្វើពីមាស និងប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ ហើយសម្រាប់គ្រប់ទាំងការដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមាសសំរាប់ប្រដាប់ធ្វើពីមាស នឹងប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ ហើយសំរាប់គ្រប់ទាំងការ ដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។ អាល់គីតាប ថ្ងៃនេះតើនរណាខ្លះស្ម័គ្រចិត្តជូនមាស ប្រាក់ ដល់អុលឡោះតាអាឡា ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាសអំពីប្រាក់?»។ |
គឺមាសបីពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសម្រង់ស្រាប់ប្រាំពីរពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត