ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​មាស​សម្រាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក និង​ប្រាក់​សម្រាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាស​សំរាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក នឹង​ប្រាក់​សំរាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ

សូមមើលជំពូក

អាល់គីតាប

ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សម្រាប់​ដាក់​នំបុ័ង​ជូន​អុលឡោះ‌តាអាឡា ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់

សូមមើលជំពូក



១ របា‌ក្សត្រ 28:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​អាស‌នា​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក


គឺ​កំណត់​ទម្ងន់​មាស សម្រាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទម្ងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទម្ងន់​ប្រាក់ សម្រាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ


ព្រម​ទាំង​សម ចាន​គោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទម្ងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទម្ងន់


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ គឺ​អាស‌នា​មាស និង​តុ​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក


ទ្រង់​ធ្វើ​តុ​ដប់ ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​មួយរយ។


ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។